Latest Post

អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិរួមសហការជាមួយ សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាពបានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី​ ទទួលស្គាល់ការលក់ដីឡូត៍ឡៃឡុងរបស់ក្រុមហ៊ុន​ ឡេង​ ណាវ៉ាត្រា​ នៅខេត្តសៀមរាប​ បងប្អូនមានលទ្ធភាព​ អាចទៅទិញបាន​ ដោយទទួលបានប្លង់ត្រឹមត្រូវ​ និងមានដីពិតប្រាកដ! ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្តាល

អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិរួមសហការជាមួយ សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាពបានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រំ ភារុណ អគ្គនាយកអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ លោក វណ្ណ ដារ៉ា អគ្គនាយករងអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ រួមសហការជាមួយ លោកជំទាវ គ្រី សារ៉ន សមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព លោក ពុំ សេងហួតមន្ត្រីស្នាក់ការកកណ្តាលសមាគមយុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាព បានប្រគល់កូនឈើចំនួន ៥០០០ដើម ទៅប្រជាសហគមន៍ត្រៀមដាំនៅទីធ្លាវត្តធិបតីសោមទីប៉ូ ស្ថិតនៅក្នុងភូមិសោមទីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រួមមាន៖ -កូនឈើប្រភេទដើមកាវកាវ…

ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្តម ហ៊ុន ម៉ានី និងអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល សរុប ៣៣ រូប បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។ ពិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំឭកខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ –…

ក្រសួងរៀបចំដែនដី​ ទទួលស្គាល់ការលក់ដីឡូត៍ឡៃឡុងរបស់ក្រុមហ៊ុន​ ឡេង​ ណាវ៉ាត្រា​ នៅខេត្តសៀមរាប​ បងប្អូនមានលទ្ធភាព​ អាចទៅទិញបាន​ ដោយទទួលបានប្លង់ត្រឹមត្រូវ​ និងមានដីពិតប្រាកដ!

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១,២៩១ ក្បាលដី ស្ថិតក្នុងគម្រោង ឡេង ណាវ៉ាត្រា ក្នុងភូមិខ្នារ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីប្រមូលថវិកាយកទៅទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជន។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ការដាក់លក់ឡៃឡុងនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល…

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្តាល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្តាល

ក្រសួងព័ត៌មាន ប្រកាសដកហូតប្រកាសអនុញ្ញាតអាជ្ញាប័ណ្ណគេហទំព័រ វីអូខេធីវី អនឡាញ

ក្រសួងព័ត៌មាន បានប្រកាសសម្រេចដកហូតប្រកាសលេខ ១៦៤ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោក ធន់ សុផុន ម្ចាស់សហគ្រាសគេហទំព័រ «វីអូខេធីវី អនឡាញ» ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.k-voktvonline.com.kh។ អង្គភាពនេះមានទីស្នាក់ការនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ការដកហូតនេះធ្វើឡើងដោយសារម្ចាស់អង្គភាពបានអនុវត្តសកម្មភាពរំលោភច្បាប់ ព្រមទាំងខ្លឹមសារនៃអាជ្ញាបណ្ណ និងកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈប្រព័ន្ធវីដេអូខនហ្វេរ៉ង់ (Video Conference)។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការចូលរួមប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្រាប់ការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា…

បណ្ណកម្មសិទ្ធិ ចំនួន ១២,៨៦៤បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចំនួន១៤ ភូមិ ស្ថិតនៅឃុំត្បែង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នាថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៦បណ្ណកម្មសិទ្ធិ ចំនួន ១២,៨៦៤បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចំនួន១៤ ភូមិ ស្ថិតនៅឃុំត្បែង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។ កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ…

ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន…

You missed